សូមស្វាគមន៍ ប្រិយមិត្ត នឹងអតិថិជនទាំងអស់ ជាទីរាប់អានគោរពរាប់អាន!
ខ្ញុំសូមយកឱកាសនេះដើម្បីណែនាំអំពីក្រុមហ៊ុនរបស់យើងគឺ ក្រុមហ៊ុន ៧អេហ្វធីឌី ខូអិលធីឌី និងបង្ហាញពីបទពិសោធន៍ទូទៅនិងសកម្មភាពអាជីវកម្មរបស់យើង។
៧អេហ្វធីឌី ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្របតាមច្បាប់ស្តីពីការវិនិ យោគរបស់កម្ពុជា និងបានចាប់ផ្តើមផលិតកម្មនៅក្នុងខែមីនា ឆ្នាំ២០១១ ។ ក្រុមហ៊ុន ៧អេហ្វធីឌី គឺជាក្រុមហ៊ុនរួមគ្នារវាងបីប្រទេសដែលមានភាគីដូចខាងក្រោម:
- លោក ឯម សុខជឿន ជាជនជាតិខ្មែរ មានភាគហ៊ុនចំនួន ៤២.៥០% នៅក្នុងក្រុមហ៊ុន ៧អេហ្វធីឌី ។
- ក្រុមហ៊ុន FLANDERS CONCRETE N.V. តំណាងស្របច្បាប់ដោយលោក EDOUARD PAUL J. VANCANNEYT ជាជនជាតិបែលហ្ស៊ិក មានភាគហ៊ុន ៤២.៥០% នៅក្នុងក្រុមហ៊ុន ៧អេហ្វធីឌី ។
- ក្រុមហ៊ុន THU DUC – LONG AN CENTRIFUGAL CONCRETE J.S.C តំណាងស្របច្បាប់ដោយលោក PHAM NGOC HIEP ជាជនជាតិវៀតណាមមានភាគហ៊ុនចំនួន ១៥% នៅក្នុងក្រុមហ៊ុន ៧អេហ្វធីឌី ។
ដោយបានចាប់ផ្តើមជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលជំនាញខាងផលិត បង្គោល ភ្លើង និង សសរគ្រឹះ ដោយគោរពតាមបទដ្ឋានអ៊ឺរ៉ុបនិងវៀតណាម យើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនិងជាទីមោទនៈ ។ យើងរីកលូតលាស់ធំជាងនិងរឹងមាំជាងមុនដោយសារការផលិតនូវផលិតផលសំខាន់ៗរបស់យើង ជាមួយនិងការផ្តល់សេវាកម្មដែលទាក់ទង ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការរីកចម្រើននាពេលអនាគត យើងបានវិនិយោគយ៉ាងច្រើនទៅលើធនធានមនុស្សរបស់យើង ដោយលើកកម្ពស់ការគ្រប់គ្រងដើម្បីបំពេញតាមស្តង់ដារអន្តរជាតិនៃគុណភាព និងការរៀបចំថវិកាប្រកបដោយវិជ្ជាជីវៈ ។ ជាមួយនឹងធនធានមនុស្សដែលមានគុណភាពខ្ពស់ រួមផ្សំជាមួយឧបករណ៍ទំនើបបំផុតនិងភាពរឹងមាំនៃហិរញ្ញវត្តុហិរញ្ញវត្ថុរបស់យើង យើងត្រូវបានទទួលស្គាល់និងកោតសរសើរពីអតិថិជនសំខាន់ៗកាន់តែច្រើនឡើងៗ ។
ស្របតាមតម្លៃស្នូលរបស់យើង យើងប្តេជ្ញាខ្លួនយើងក្នុងការផ្តល់ជូននូវសេវាកម្មនិងគុណភាពល្អបំផុត ។ ដូចពាក្យស្លោករបស់ក្រុមហ៊ុនយើងគឺ “គុណភាពគឺជាការប្តេជ្ញាចិត្តរបស់យើង” ។
ខ្ញុំសង្ឃឹមថា លោកអ្នកនឹងចាប់អារម្មណ៍ជាមួយនឹងក្រុមហ៊ុនយើងខ្ញុំ ហើយសូមកុំស្ទាក់ស្ទើរជាមួយនិងការទំនាក់ទំនងមកខ្ញុំ ឬ ក្រុមការងាររបស់ខ្ញុំ ។ យើងចង់ក្លាយជាអ្នកនាំមុខគេក្នុងទីផ្សាដោយរក្សាបានពាក្យដ៏មានន័យដូចជា គុណភាព សុវត្ថភាព ទៀតទាត់ និងការពេញចិត្តរបស់អតិថិជន ។
នាយកគ្រប់គ្រង
ឈាងបូណា

