Mon - Sat: 7:00 - 17:00
+ : (855)23 996 876/23 996 876

MD MESSAGE

សូមស្វាគមន៍​ ប្រិយមិត្ត នឹងអតិថិជនទាំងអស់ ជាទីរាប់អានគោរពរាប់អាន!

ខ្ញុំសូមយកឱកាសនេះដើម្បីណែនាំអំពីក្រុមហ៊ុនរបស់យើងគឺ ក្រុមហ៊ុន ៧អេហ្វធីឌី ខូអិលធីឌី និងបង្ហាញពីបទពិសោធន៍ទូទៅនិងសកម្មភាពអាជីវកម្មរបស់យើង។

៧អេហ្វធីឌី ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្របតាមច្បាប់ស្តីពីការវិនិ យោគរបស់កម្ពុជា និងបានចាប់ផ្តើមផលិតកម្មនៅក្នុងខែមីនា ឆ្នាំ២០១១ ។ ក្រុមហ៊ុន ៧អេហ្វធីឌី គឺជាក្រុមហ៊ុនរួមគ្នារវាងបីប្រទេសដែលមានភាគីដូចខាងក្រោម:

  • លោក ឯម សុខជឿន ជាជនជាតិខ្មែរ មានភាគហ៊ុនចំនួន ៤២.៥០% នៅក្នុងក្រុមហ៊ុន ៧អេហ្វធីឌី ។
  • ក្រុមហ៊ុន FLANDERS CONCRETE N.V. តំណាងស្របច្បាប់ដោយលោក EDOUARD PAUL J. VANCANNEYT ជាជនជាតិបែលហ្ស៊ិក មានភាគហ៊ុន ៤២.៥០% នៅក្នុងក្រុមហ៊ុន ៧អេហ្វធីឌី ។
  • ក្រុមហ៊ុន THU DUC – LONG AN CENTRIFUGAL CONCRETE J.S.C តំណាងស្របច្បាប់ដោយលោក PHAM NGOC HIEP ជាជនជាតិវៀតណាមមានភាគហ៊ុនចំនួន ១៥% នៅក្នុងក្រុមហ៊ុន ៧អេហ្វធីឌី ។

ដោយបានចាប់ផ្តើមជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលជំនាញខាងផលិត បង្គោល ភ្លើង និង សសរគ្រឹះ ដោយ​គោរព​​តាម​​បទដ្ឋានអ៊ឺរ៉ុបនិង​​វៀត​ណាម យើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនិងជាទីមោទនៈ ។ យើងរីកលូតលាស់ធំជាងនិងរឹងមាំជាងមុនដោយសារការផលិតនូវផលិតផលសំខាន់ៗរបស់យើង ជាមួយនិងការផ្តល់សេវាកម្ម​​ដែល​ទាក់ទង ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការរីកចម្រើននាពេលអនាគត យើងបានវិនិយោគយ៉ាងច្រើនទៅលើធនធានមនុស្សរបស់យើង ដោយលើកកម្ពស់ការគ្រប់គ្រងដើម្បីបំពេញតាមស្តង់ដារអន្តរជាតិនៃគុណភាព និងការរៀបចំថវិកាប្រកបដោយវិជ្ជាជីវៈ ។ ជាមួយនឹងធនធានមនុស្សដែលមានគុណភាពខ្ពស់ រួមផ្សំជាមួយឧបករណ៍ទំនើបបំផុតនិងភាព​​រឹង​​មាំ​នៃ​ហិរញ្ញវត្តុហិរញ្ញវត្ថុរបស់យើង យើងត្រូវបានទទួលស្គាល់និងកោតសរសើរពីអតិថិជនសំខាន់ៗកាន់តែច្រើនឡើងៗ ។

ស្របតាមតម្លៃស្នូលរបស់យើង យើងប្តេជ្ញាខ្លួនយើងក្នុងការផ្តល់ជូននូវសេវាកម្មនិងគុណភាពល្អបំផុត ។ ដូចពាក្យស្លោករបស់ក្រុមហ៊ុនយើងគឺ “គុណភាពគឺជាការប្តេជ្ញាចិត្តរបស់យើង” ។

ខ្ញុំ​សង្ឃឹមថា លោកអ្នក​នឹងចាប់​អារម្ម​ណ៍ជាមួយ​នឹង​ក្រុម​ហ៊ុន​យើងខ្ញុំ ហើយសូមកុំ​ស្ទាក់​ស្ទើរ​ជាមួយ​និង​ការទំនាក់​ទំនង​មកខ្ញុំ ឬ​ ក្រុម​ការងាររបស់ខ្ញុំ ។ យើងចង់ក្លាយ​ជា​អ្នក​នាំមុខគេ​ក្នុងទី​ផ្សា​ដោយ​រក្សា​បានពាក្យដ៏មានន័យដូចជា គុណភាព សុវត្ថភាព ទៀតទាត់ និងការ​ពេញចិត្តរបស់អតិថិជន ។

នាយក​គ្រប់គ្រង

 

ឈាងបូណា

Welcome all our friends and customers!

I would like to take this opportunity to thank our customers who have supported our products and services!

Given the rapid growth in the construction sector and building in the Kingdom of Cambodia today, there is a significant need for the use of concrete products that are experienced, technically sophisticated high quality, time-saving and economical. 7FTD Co., Ltd, a joint venture company, was established on 27 November 2009 in accordance with Cambodia Investment Law and started its production in March 2011 with the participation of investors from three different countries as following:

  • EM SOCKOEURN, Cambodia, represented Cambodia shareholder.
  • FLANDERS CONCRETE N.V. Legally represented by EDOUARD PAUL J. VANCANNEYT from Belgium.
  • THU DUC – LONG AN CENTRIFUGAL CONCRETE J.S.C, legally represented by Mr. PHAM NGOG HIEP from Vietnam.

7FTD is the first company in Cambodia which expert at manufacturing electrical poles and foundation piles following European, Japanese and Vietnam standards.

In fact, we have achieved a proud achievement many large projects choose our products with high reliability and confident, reflecting the quality of service and professional responsibility of the team as well as the company.

Future vision, to address the challenges of continuous improvement in the construction infrastructure and contribute to building up quality, safety, durable building and trustworthy infrastructure in Cambodia, &FTD prioritized the investment in human resource training, modernization of machineries and the latest technology equipment in order to promoted the management in accordance with the international standard of quality, professional safety and accountability.

The company core values are our commitment to provide the highest quality of products, services, safety, economics and reliability to our customers. As we emphasize that “Customer satisfaction is our greatest benefit”.

7FTD always adheres to its basic principles “Excellent Quality is our Commitment!

Once again, I would like to express my profound thanks and best wishes to all our clients, staff and management of 7FTD.

Sincerely,

CHHEANG Bona

Managing Director

kmKhmer